តាកែវៈ កាលពីវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញពន្លត់អគ្គិភ័យស្រុកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យឆាប់ឆេះមួយកន្លែង ក្រោយមកកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាមអណ្តើក ចុះដល់កន្លែងកើតហេតុ ស្ថិតក្នុងភូមិត្រយឹង ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ ដែល ម្ចាស់ឈ្មោះ កង ថា ភេទប្រុស អាយុ ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ មែន សុខ អាយុ ៤៣ឆ្នាំ ។
- ទ្រព្យសម្បត្តិខូចខាតរួមមានៈ
- ថវិកា ២០០.០០០ រៀល
- អង្ករ ចំនួន ១០០ គីឡូក្រាម
- ជញ្ជីងផ្លាកទីន ចំនួន ១ជី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៣ ផ្ទះប្រក់អំពីសង្ក័សី និងជញ្ជាំងសង្ក័សី មានទំហំ ៥x៦ ។
មូលហេតុ៖ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។
ករណីខាងលេីនេះកម្លាំងជំនាញអគ្គិភ័យ មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ៕

មតិយោបល់