ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ប្រើហិង្សា គំរាមយកទូរស័ព្ទដៃពីសិស្សសាលា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សាគំរាមយកទូរស័ព្ទដៃពីសិស្សសាលាម្នាក់ កាលពីវេលាម៉ោង៤និង៤០នាទី ល្ងាចថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ ឈ្មោះ សែម ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ សែម វ៉េ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះ ឈ្មោះ រ៉ុម ចំរ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់