ព័ត៌មានជាតិ

រថយន្តដឹកកញ្ចក់បើកឡើងទួល ក្រឡាប់ផ្ងារជើង នៅស្រុកដងទង់

កំពត: នៅវេលាម៉ោង ១និង១០នាទីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានឡានដឹកកញ្ចក់មួយគ្រឿងដែលមានស្លាកលេខ ភ្នំពេញ 3E-8785 បានដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុក៏បានឡើងទួល ចិញ្ចើមផ្លូវ បណ្ដាលឲ្យក្រឡាប់ ផ្ងារជើងឡើងលើ ធ្វើខូចខាតរថយន្ត នឹងកញ្ចក់បែកប្រហែងជាង ២០០សន្លឹក។

គួរបញ្ជាក់ផងដែរថា ក្នុងករណីនេះមិនបណ្ដាលឲ្យនរណាម្នាក់ រងរបួសធ្ងន់ធ្ងរនោះទេ ហេតុការណ៍នេះបានកើតឡើង លើកំណាត់ផ្លូវជាតិលេខ៣ នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត៕

មតិយោបល់