កំពង់ធំៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ០៣និង៣០ នាទី មានករណីអគ្គិភ័យឆេះផ្ទះចំនួន ០១ខ្នង និងរោងសិប្បកម្មចំនួន ០១ខ្នង ស្ថិតនៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ម្ចាស់ឈ្មោះ ចេង សារឿន ភេទ ប្រុស អាយុ ៥០ឆ្នាំ ប្រពន្ធឈ្មោះ សុខ សាន អាយុ ៥០ ឆ្នាំ ដែលឆេះផ្ទះធ្វើអំពីឈើទំហំ ០៦មx០៨ម ដំបូលប្រក់ស័ង្កសី ជញ្ចាំងក្តារ និងរោងសិប្បកម្ម ០១ខ្នងទំហំ ០៨មx២០ម, ឆេះម៉ូតូចំនួន ០១គ្រឿង, ឆេះម៉ាស៊ីនច្រៀកឈើចំនួន ០៥ គ្រឿង, ឈើធ្វើផ្ទះចំនួន ០៥ គុប និងសម្ភារៈមួយចំនួនទៀត។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
ករណីខាងលើនេះ មានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងស្រុកសន្ទុក បានចេញអន្តរាគមន៍ចំនួន ០២ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៥រថយន្ត ស្មើនឹង២០ម៉ែត្រគុបរលត់ទាំងស្រុងមិនឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕









មតិយោបល់