កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ០៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៤០នាទី មានករណីអំពើហិង្សាក្នុងគ្រួសារចំណុចភូមិឃ្មុត ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ អ៊ុន សំអ៊ី ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិ-ឃុំកើតហេតុ(ប្រពន្ធ)។
ជនសង្ស័យឈ្មោះ ម៉ៅ មឺន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុ (ប្តី ឃាត់ខ្លួន)។ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈ០៣ឆ្នាំពីបទជួញដូរគ្រឿងញៀន។
វត្ថុតាងចាប់យក៖ បន្ទះក្ដារទំហំ០៥ សង់ទីម៉ែត្រ ប្រវែង ៧៨សង់ទីម៉ែត្រ។
ដំណើររឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំមុនពេលកើតហេតុ វេលាម៉ោង១៣និង១០នាទី ជនសង្ស័យបានសុំលុយជនរងគ្រោះចំនួន ៦០.០០០ រៀល ពេលនោះជនរងគ្រោះបានឆ្លើយថា ខ្ញុំគ្មានលុយទេទិញម្ហូបអស់ហើយ រួចជនសង្ស័យដេកទៅលើឥដ្ឋ ក្បែរគ្រែជនរងគ្រោះកំពុងដេកក្បែរកូន លុះដល់ម៉ោងកើតហេតុ ជនសង្ស័យបានស្ទុះមកចាប់កដៃ ជនរងគ្រោះជាប់ភ្លាមនោះជនរងគ្រោះប្រាប់ថា ឈឺណាស់លែងដៃខ្ញុំ ស្រាប់តែជនសង្ស័យវាយជាច្រើនដៃចំភ្នែកបណ្តាលអោយហើមជាំ ហើយបានអូសជនរងគ្រោះទំលាក់ពីលើគ្រែ ច្របាច់កជាប់ ជនរងគ្រោះបានរើបំរាស់រួច ភ្លាមនោះជនសង្ស័យបានស្ទុះទៅយកបន្ទះក្ដារមកវាយចំភ្លៅជនរងគ្រោះ និងវាយចំម្រាមដៃបណ្តាលអោយដេរ ០៩ថ្នេរ ពេលនោះជនរងគ្រោះបានរត់ទៅមន្ទីរពេទ្យ លុះដល់ព្រឹកឡើង ទើបជនរងគ្រោះបានមកដាក់ពាក្យនៅប៉ុស្ត៏នគរបាលរដ្ឋបាលឃុំ បាគូរតែម្តង បន្ទាប់ពីបានទទួលពាក្យប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បារគូបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បន្តអនុវត្តតាមនិតិវិធី៕






មតិយោបល់