ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ដួលម៉ូតូសន្លប់ស្តូកមិនដឹងថា ដួលខ្លួនឯង ឬគេកៀរនោះទេ តែសង្ស័យថា ដួលខ្លួនឯង
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខផ្ទះកោសជប់១កន្លែង តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ មានអាយុប្រមាណជាង ៥០ឆ្នាំ ជិះម៉ូតម៉ាក ឌ្រីសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល 1AJ 9501។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសខាងលើ បានជិះម៉ូតូតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញម៉ូតូដួល និងបុរសខាងលើសន្លប់បាត់មាត់ឈឹងទៅហើយមិនដឹងថា គាត់ងងឹតមុខដួលដោយខ្លួនឯងឬមានឡានម៉ូតូផ្សេងបើកកៀរគាត់នោះទេ តែគេសង្ស័យថាគាត់ងងឹតមុខជិះដួលខ្លួនឯង។
ក្រោយពេលកើតត្រូវបានគេទាក់ទងក្រុមគ្រួសារហៅរ៉ឺម៉កដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ៕







មតិយោបល់