ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវអាវុធហត្ថឃាត់ខ្លួនបន្ទាប់ពីរំលោភ សេពសន្ថវៈ លើអនីតិជន

រតនគិរីៈ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេព សន្ថវៈលើអនីតិជន ដែលកើតឡើងកាល ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី។

ជនសង្ស័យឈ្មោះ ផា សុខ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី។ ចំណែកជនរងគ្រោះ ភេទស្រី អាយុ៧ឆ្នាំ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

 

មតិយោបល់