ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពែកមី ៖ នាយកុយ និង អ្នកនាង​គ្រត ​ជា​អ្នក​ផ្លាស់ប្តូរ​វាសនា​របស់ខ្លួន​

ភ្នំពេញ​៖ ​​តារាកំប្លែង​ដ៏ល្បីល្បាញ មួយប្រាវ​មុន ខំបិទបាំង​រឿងគ្រោះថ្នាក់ចរាចរណ៍ នាយ ពែកមី បាន​ទម្លាយ​ឲ្យដឹងថា ខ្លួនមិនមែនជាគូប្រជែង​របស់ នាយ កុយ នាយឃ្លោក និង អ្នកនាងគ្រតនោះទេ តែផ្ទុយទៅវិញ​ជា​អ្នកផ្លាស់ប្តូរ​វាសនា​​ជីវិត​របស់ខ្លួនថែមទៀត​ ។​
Pek Mi
តារាកំប្លែងដែលមាន​ដើមកំណើត​ជា​អ្នកស្រុកស្វាយរៀង​ គឺជា​តារាកំប្លែងដ៏ល្បីបំផុត ​ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ។ ក្រៅពី អាជីពជា​តារាកំប្លែង នាយពែកមី នៅជោគជ័យ ក្នុងការ​​ច្រៀង សម្តែងរឿង ដឹកនាំរឿង និង កាត់សក់​​មង្គលការ​ជាដើម ។

ជាមួយនឹង​ជោគជ័យនេះ នាយពែកមីបាន​ទម្លាយឲ្យដឹងអ្នកដែលផ្លាស់ប្តូរ​វាសនា​របស់ខ្លួន​ គឺមានពូកុយ មីងគ្រត និងលោកពូឃ្លោកដែលចុច​ឈ្មោះ​ឲ្យខ្លួនជាប់ជា​តារាកំប្លែង​​ ហើយខ្លួនក៏មិនមែនជាគូប្រជែង​របស់ពួកគាត់ដែរ បើទោះបីជា​មាន​​អាជីពដូចគ្នា តែ​មិនដែលកាត់កុងអីគាត់នោះទេ ។ នាយពែកមី បន្ថែមទៀតថា អ្នកទាំងបីចាត់ទុកដូចជាគ្រូ និងជូនពរ​ឲ្យសំណាងល្អ​ក្នុងឆ្នាំថ្មីនេះ ។ ការថ្លែង​ការដឹងគុណនេះ​ គឺ​​តាមរយៈរលកធាតុអាកាស ​ក្នុងអំឡុងពេលកំប្លែងរឿង “ឪពុកឯង​ទេកូន​” កាលពី ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៥ ។​

បញ្ជាក់ផងដែរថា រឿងនាយពែកមី 2Brother ជា​រឿង​ជាប់ចំណាត់ថ្នាក់កំពូល ​ក្នុងឆ្នាំ ២០១៤ ដែលរកចំណូលបានច្រើនជាងគេបំផុត ៕​
ទស្សនា​កំប្លែង “ឪពុកឯង​ទេកូន​” ដូចខាង​ក្រោមនេះ៖

មតិយោបល់