ព័ត៌មានជាតិ

ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ដកហូតថ្នាំគ្រឿងញៀនមួយចំនួន

បាត់ដំបង: កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សុង សុភ័ក្ត្រ អធិការនគរបាលស្រុកភ្នំព្រឹកបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ បានចាប់ឃាត់ខ្លួនជនសង្ស័យប្ដីនិងប្រពន្ធ រួមនឹងថ្នាំញៀនមួយចំនួន វេលាម៉ោង១០និង៣០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក។

ប្តីឈ្មោះ ញុច វ៉ាន់ អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ អែម ភាព អាយុ៣៩ឆ្នាំ រស់នៅ ភូមិ ឃុំខាងលើ ដកហូត គ្រាប់ថ្នាំពណ៌ផ្កាឈូកសញ្ញាWY ចំនួន១៨គ្រាប់ បំពង់សម្រាប់ដាក់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទ០២គ្រឿង ។

ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចកំពុងកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-08-12_08-15-54

photo_2016-08-12_08-15-55

photo_2016-08-12_08-15-57

photo_2016-08-12_08-15-59

photo_2016-08-12_08-16-00

photo_2016-08-12_08-16-02

photo_2016-08-12_08-16-04

photo_2016-08-12_08-16-06

photo_2016-08-12_08-16-08

មតិយោបល់