ភ្នំពេញៈ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទាំង៦ បានធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ១៥នាក់ ដកហូតថ្នាំញៀនចំនួន ៩កញ្ចប់ថ្លង់តូច និងទូហ្គេមបាញ់ចំនួន ១គ្រឿង កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវរថភ្លើង ក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ត្រី ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនខណ្ឌ បានប្រាប់ឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន ១៥នាក់ ទី១-ឈ្មោះ ជុំ កែវ ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ ជួញដូរ, ទី២-ឈ្មោះ សូរ ចាន់ដារ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នៅផ្ទះ, ទី៣-ឈ្មោះ ហ៊ឹម លីណា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ, ទី៤-ឈ្មោះ អឹង បូរ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប, ទី៥-ឈ្មោះ ឡៅ មករា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ, ទី៦-ឈ្មោះ តាយ លាង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់, ទី៧-ឈ្មោះ ហែម ថន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករលាងឡាន, ទី៨-ឈ្មោះ ប៉ុល សាវ៉េន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ, ទី៩-ឈ្មោះ ម៉ក់ ស៊ីណា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ, ទី១០-ឈ្មោះ មាស ធីរ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ រើសអេតចាយ, ទី១១-ឈ្មោះ ថោង សុខុម ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ នៅផ្ទះ, ទី១២-ឈ្មោះ ភ័ណ្ឌ រតនា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ, ទី១៣-ឈ្មោះ ហូត ស្រីនុច ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ, ទី១៤-ឈ្មោះ ព្រឿង សុធារី ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី១៥-ឈ្មោះ រុណ សុភ័ក្ត្រ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ នៅផ្ទះ ។
លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានធ្វើការសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទាំង ៦ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែងខាងលើនេះ ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ១៥នាក់ ហើយបានដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន ៩កញ្ចប់ថ្លង់តូច និងទូហ្គេមបាញ់ត្រីចំនួន ១គ្រឿង ហើយសមត្ថកិច្ចយើងបានធ្វើការនាំខ្លួនជនសង្ស័យទាំងនោះ ទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរបន្ត។
ដោយនៅក្នុងប្រតិបតិ្តនេះ គឺកម្លាំងសមត្ថកិច្ចយើងទាំងអស់ បានធ្វើការបិទបញ្ចប់នៅវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃដដែរ ហើយសមត្ថកិច្ចយើងបានសម្រេចបិទផ្ទះខាងលើនេះ ជាបណ្តោះអាសន្ន។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ១៥នាក់ខាលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់