ព័ត៌មានជាតិ

China Mobile ចង់​ទិញ​ភាគហ៊ុន Axiata របស់​ម៉ាឡេស៊ី​

​ចិន​៖ China Mobile Ltd ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក ថ្មីៗ​នេះ កំពុងតែ​ពិភាក្សា​ទិញ​ភាគហ៊ុន​របស់ Axiata Group Bhd (Axiata )​ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម Wireless ធំជាងគេ​របស់​ម៉ាឡេស៊ី​។​

​យោង​តាម​ការចុះផ្សាយរ​បស់ Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន​ចិន​មួយ​នេះ ចង់​ទិញ​ភាគហ៊ុន​របស់ Axiata Group Bhd ចំនួន ២០​ភាគរយ ក្នុង​ទឹកប្រាក់ ៣,៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ កាលពី​ខែ​មិថុនា កន្លងទៅនេះ China Mobile បាន​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន True Corp ចំនួន ១៨​ភាគរយ ក្នុង​ទឹកប្រាក់ ៨៨១​លាន​ដុល្លារ​អាមេរិក ដែល​ជា​ក្រុមហ៊ុនទូរស័ព្ទ​ធំ​លំដាប់​ទី​៣​របស់​ថៃ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Axiata Group Bhd ក៏​ជា​ក្រុមហ៊ុន​ធំ​របស់ Smart Axiata Company Limited ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ធំ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការរួម​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន Hello Axiata និង Smart Mobile៕​
Axiata

មតិយោបល់