ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួសធ្ងន់

ភ្នំពេញៈ យុវជនម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរី២០១៩ បើកបរក្នុងស្ថានភាពល្បឿនយ៉ាងលឿនដូចហោះ មិនបានប្រយ័ត្ននោះទេ ស្របពេលដែលម៉ូតូហុងដាឌ្រីមសេ125 មួយទៀតបត់ចូលផ្សារ ក៏បុកចំពេញទំហឹង បណ្តាលអោយខ្ទាចទៅបុកផ្ទប់ របងស្លាប់ម្នាក់របួស២នាក់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១និង00នាទីរំលងអធាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខផ្សារច្រាំងចំរះ ស្ថិតនៅក្នុងភូមិខ១ សង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ ។

តាមប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ជាជនរងគ្រោះដែលស្លាប់ វ័យប្រហែលជា២៣ ទៅ២៤ឆ្នាំ មិនដឹងថាស្នាក់នៅទីណានោះទេ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1HN4437 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែការបើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ ហើយបោះពួយមិនបានប្រុងប្រយ័ត្ន ក៏ជ្រុលបុកម៉ូតូហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ផ្លាកលេខរតនគីរី 1E6242 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅស្របទិសគ្នា គោលបំណងបត់ឆ្វេងឆ្លងផ្លូវ ចូលទៅក្នុងផ្សារច្រាំងចំរះ បណ្តាលអោយម៉ូតូបង្កបុកចំពីក្រោយពេញទំហឹង ដួលសងខាងរួចហើយម៉ូតូបង្កក៏ខ្ទាចទៅបុកផ្ទប់នឹងរបងផ្ទះប្រជាពលរដ្ឋបោកក្បាល នឹងផើងផ្កា បណ្តាលអោយហូរឈាម ស្រោចពេញខ្លួនជោកជាំ សល់ដង្ហើមចង្រិត ប៉ុន្តែខណៈដែលមានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ បានមកដល់បំរុងនឹងដឹកយកជនរងគ្រោះយកទៅព្យាបាល ចៃដន្យសំណាងអាក្រក់អី ក៏ត្រូវដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នឹងខូចខាតម៉ូតូខ្ទេចបាក់ក្របាំងខាងស្តាំ ។ រីឯម៉ូតូភាគីម្ខាងទៀត ក៏ខូចខាតដូចគ្នាហើយរងរបួសម្នាក់ អ្នកឌុបត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺរស្មី ដឹកយកទៅព្យាបាលបាត់ទៅ ចំណែកឯអ្នកអង្គុយពីក្រោយ រងរបួសស្រាល បានមួយសន្ទុះក្រោយមក ក៏មានសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើតហេតុ បានឆែកឆេរនឹងស្រាវជ្រាវ រកអត្តសញ្ញាណប័ណ្ណ ដើម្បីទំនាក់ទំនងរកសាច់ញាតិ ក៏ប៉ុន្តែរកមិនឃើញរកឃើញតែលុយតិចតួចតែប៉ុណ្ណោះ សមត្ថកិច្ចក៏បានបញ្ជាក់អត្តសញ្ញាណទៅលើជនរងគ្រោះ គឺមានពាក់អាវដៃខ្លីកពាក់ក្រហម នឹងខោជើងវែង ពណ៌ខ្មៅ សពជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅតម្កល់នៅឯវត្តទឹកថ្លា ជាបណ្តោះអាសន្នរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ទៅតាមប្រៃណីជនរងគ្រោះនៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ

ក្រោយពេលកើតហេតុខាងលើនេះ ម៉ូតូភាគទាំងសងខាង ត្រូវបានសមត្ថកិច្ចធ្វើការវាសវែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕

មតិយោបល់