ព័ត៌មានជាតិ

ទុក​កូន​អាយុ ​១២​ឆ្នាំ​ នៅផ្ទះ​ដាំបាយ ​បណ្តាល​ឲ្យ​ផ្ទុះ​ធុង​ហ្គា​ស​ឆាបឆេះ​ផ្ទះ​ ១​ខ្នង​ ទាំងស្រុង​ នៅស្រុក​ភ្នំស្រួច

​កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះ​មួយ​ខ្នង​ទំហំ​៦​គុណ​៨​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ ប្រក់​ស័ង្កសី​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ រួម​នឹង​សម្ភារៈ​អស់ទាំង​ស្រុង​ ដោយសារ​កូនប្រុស​អាយុ​១២​ឆ្នាំ​ ដាំបាយ​ដោយ​ប្រើ​ធុង​ហ្គា​ស​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បណ្តាល​ឲ្យ​ផ្ទុះ​បង្ក​ជា​អគ្គិ​ភ័យ​ឆាបឆេះ​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៦​និង​៤០​នាទី​ នៅ​ភូមិ​អូរ​កូន​ត្រុំ​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​

​ម្ចាស់ផ្ទះ​ជា​ម្តាយ​ឈ្មោះ​ ឃុ​ត​ ធី​ ភេទ​ស្រី​ អាយុ​៥៩​ឆ្នាំ​ នៅ​ភូមិ​ខាងលើ​ ជា​ស្ត្រី​មេម៉ាយ​មានកូន​ក្នុង​បន្ទុក​ចំនួន​០៣​នាក់​ (​ស្រី​០១​នាក់​)​ ។​ ចំណែក​កូនប្រុស​ ឈ្មោះ​ ប៉េង​ គ្រី​ អាយុ​១២​ឆ្នាំ​ ។​

​មុន​ពេល​កើតហេតុ​ ម្តាយ​និង​បងៗ​បាន​នាំ​គ្នា​ទៅ​ភ្នំពេញ​ចូលរួម​កម្មវិធី​បុណ្យ​បងប្អូន​ដោយ​ទុក​ឲ្យ​ឈ្មោះ​ ប៉េង​ គ្រី​ នៅផ្ទះ​ម្នាក់ឯង​ ដោយ​រូបគេ​បាន​ដាំបាយ​ ដោយ​ប្រើ​ធុង​ហ្គា​ស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ផ្ទះ​ឆាបឆេះ​ផ្ទះ​ទាំងស្រុង​តែ​ម្តង​ ៕

មតិយោបល់