ព័ត៌មានជាតិ

Jose Mouninho សង្ឈឹមថា Didier Drogba មកលេង​ឲ្យ​តោខៀវ​

លោក Jose Mouninho ដែល​ជា​គ្រូបង្វឹក​របស់​តោ​ខៀវ បាន​និយាយថា គាត់​នឹង​សង្ឈឹមថា កីឡាករ Didier Drogba នឹង​វិល​ត្រលប់ មកកាន់​ពហុ​កីឡដ្ឋាន Stamford Bridge ក្នុង​ពេលខាងមុខ​។​

​អ្នកលេង​សញ្ជាតិ​កូឌឺ​វ័រ បាន​ចំណាយ​ពេល​រយៈពេល ៨ ឆ្នាំ និង​ធ្វើឲ្យ​តោ​ឈ្នះ​ពាន់រង្វាន់ ២ គឺ Premier League និង Champions League នៅក្នុង​ទីក្រុង​ឡុង​ដ៏ មុន​គាត់​ចាកចេញ​ទៅ​កាន់ Shanghai Shenhua និង Galatasaray​។

Jose Mouninho បាន​ប្រាប់​ដល់ Telegraph ថា កីឡាករ​រូបនេះ​គាត់​ជា​ម្ចាស់​ជ័យលាភី និង​ធ្វើឲ្យ​ការប្រកួ​តមួយៗ មាន​ភាព​ស្រេកឃ្លាន​ជាទីបំផុត និង​គ្រប់ពេល Didier បាន​ធ្វើឲ្យ​បេះដូង​របស់គាត់​ស្ទើរតែ​គាំង ។​ម្យ៉ាងវិញទៀត អ្នក​រាល់គ្នា​នៅទីនេះ សង្ឈឹម​ថា​គាត់​នឹង​វិល​មក​កាន់​តោ​ខៀវ នៅ​ថ្ងៃ​ណាមួយ​។​
​កីឡាក​រវ័យ ៣៥ ឆ្នាំ ក៏​បាន​រំពឹង​ថា នឹង​ក្លាយ​ជា​បុគ្កលិក ក៏ដូចជា​សមាជិក​គ្រូបង្វឹក​នៅ Stamford Bridge ខណៈ​ដែល​គាត់​បាន​ធ្វើ​បទ​សម្ភាស​នា​ពេល​ថ្មីៗ​នេះ​៕
drogba-62bc5
គ្រាប់បាល់ Drogba រក​ឲ្យតោខៀវ ៖

មតិយោបល់