ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃពុធ០៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងចំនួន ០១ករណី ប;កម៉ូតូបុកបង្កាន់ដៃស្ពានដោយអ្នកបើកបរ បើកបរក្នុងស្ថានភាពស្រវឹងស្រា ក៏បើករ៉េចង្កូតទៅបុកនិងបង្កាន់ដៃស្ពាន ។
នៅចំណុចស្ពានវាងក្រុង ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ជន រី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរ កម្មករបើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរមិនពាក់មួកការពារសុវត្ថិភាព និងគ្មានភ្លើងបំភ្លឺផ្លូវ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯម៉ូតូត្រូវបានយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់៕
មតិយោបល់