ព័ត៌មានជាតិ

សង្ស័យមានករណីផ្ទុះអាវុធ បណ្តាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សង្ស័យមានករណីផ្ទុះអាវុធ បណ្តាលឲ្យបុរសជនជាតិម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ។

ករណីនេះមិនទាន់ដឹងពីមូលហេតុច្បាស់ពិតប្រាកដនូវឡើយនោះទេ ។ ហើយខណៈនេះដែរ វត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវជុំវិញករណីនេះផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយបន្តជូននៅពេលក្រោយថែមទៀត ៕

មតិយោបល់