ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នាយ អាវុធហត្ថចំនួន៩១នាក់ ដែលមានស្នាដៃអនុវត្ត ការងារកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជា ការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមេបញ្ជាការរង នាយ នាយរង និងពលទាហានជាច្រើនទៀត។
ក្នុងឱកាសនោះដែរឯកឧត្តម យឹម លាង នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញបានជួយឧបត្ថម្ភប្រាក់ចំនួន ៤០លានរៀល ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបែកចែកជូនមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ ជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងបំពេញការងាររយៈកាលកន្លងមក និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរដែលខិតជិតចូលមកដល់នាពេលខាងមុខផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់