ព័ត៌មានជាតិ

ហាយប្រ៊ីដបោលបុកគោរត់ឆ្លងផ្លូវទាំងកំរោល

ពោធិ៍សាត់: កូនគោមួយក្បាលបានងាប់ភ្លាមៗ បន្ទាប់ពីរថយន្តកាមរីហាយប៊្រីដមួយគ្រឿងបើកបុកទាំងកម្រោលកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៦៣-១៦៤ ភូមិស្វាយសរ ឃុំស្នាទន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកាមរីហាយប៊្រីដ ពាក់ស្លាកភ្នំពេញ 2AK -7001 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ហង្ស បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើដំណើរពីកើតទៅលិចមកដល់ចំណុចកើតហេតុបានបុកគោរត់ឆ្លងផ្លូវពីជើងទៅត្បូង បណ្ដាលឲ្យកូនគោរងាប់ភ្លាមៗតែម្ដង ម្ចាស់គោមិនត្រូវបានស្គាល់ឈ្មោះឡើយ៕

photo_2016-10-01_06-36-46

photo_2016-10-01_06-36-51

មតិយោបល់