ព័ត៌មានជាតិ

Update៖ សង្វេគណាស់! សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវសមត្ថកិច្ចរៀបចំដឹកយកទៅបូជា

ភ្នំពេញ: មានករណីប្រទះឃើញសាកសពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ នៅចិញ្ចើមមហាវិថី ឈ្នះ ឈ្នះ ដោយមានស្លាកស្នាមបាក់ជើង ដែលគេសង្ស័យថា ជួបគ្រោះថ្នាក់ចរាចរណ៍ ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅតាមមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ សាកសពបុរសនោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង ៣០ឆ្នាំ និងមានស្នាមសាក់នៅខ្នង ។ តាមភិនភាគសពទំនងជាមនុស្សមានសតិមិនគ្រប់ ឬក៏ជាជនអនាថា នៅក្បែរកន្លែងកើតហេតុ មានកង់មួយគ្រឿង ដែលមានចងកាន និងខ្សែដែលត្រូវរថយន្តបុកខ្ទេច ។

តាមសន្តិសុខសណ្ដាប់ធ្នាប់សង្កាត់គោករកា បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា៦ ព្រឹកមានក្មេងដើររើសអេតចាយ នៅលើដងផ្លូវបានប្រទះឃើញសាកសពដេកស្លាប់ ហើយក៏បានរាយការណ៍ប្រាប់ រួចរាយការណ៍បន្តទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ និងបង្កឲ្យមានការភ្ញាក់ផ្អើល ។

នៅកន្លែងកើតហេតុ មានស្នាមអូសប្រមាណជាង១០ម៉ែត្រ និងមានតួកង់ធ្លាក់ពីលើដងផ្លូវក្បែរសព ព្រមទាំងបំណែកកង់នៅក្បែរនោះ ។ តាមការត្រួតពិនិត្យសព និងស្លាកស្នាមនៅកន្លែងកើតហេតុ សមត្ថកិច្ចមានការសង្ស័យថា បុរសរូបនោះស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ខណ:ពេលដែលជិះឬក៏បណ្តើរកង់នៅតាមដងផ្លូវ ក្នុងទិសដៅពីកើតទៅលិច ហើយត្រូវរថយន្តបុកស្លាប់តែម្តង ។ ចំណែករថយន្តគេចបាត់បន្សល់ តែសពដេកស្លាប់ផ្កាប់មុខ នៅលើចិញ្ចើមផ្លូវ ។ នៅព្រឹកនោះសមត្ថកិច្ច បានចុះទៅពិនិត្យសព រួចចាត់ចែងបញ្ជូនទៅកាន់ឈាបនដ្ឋានបូជាតាមប្រពៃណី ៕


មតិយោបល់