ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់លេបថ្នាំសម្លាប់ខ្លួន បន្សល់ទុកតែបណ្ដាំចុងក្រោយ

កំពងធំៈ កាលពីវេលាម៉ោង ៧ និង ៥៤នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានករណីបុរសម្នាក់លេបថ្នាំសម្លាប់ខ្លួន ត្រង់ចំណុចក្រោយអគារព្យាបាលជំងឺទឹកនោមផ្អែម និងអេដស៏ ក្នុងបរិវេណ មន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក​ ខេត្តកំពងធំ។

ជនរងគ្រោះឈ្មោះ ស៊ា សុវណ្ណ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក។

ដំណើររឿង៖ មុនពេលកើតហេតុ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះមកយាមនៅមន្ទីរពេទ្យដូចសព្វមួយដង រហូតដល់ថ្ងៃកើតហេតុ វេលាម៉ោង១ជាងម្ដាយជនរងគ្រោះបានទូរស័ព្ទមកសួររកជនរងគ្រោះ ព្រោះមិនឃើញទៅហូបបាយ តែគ្មានដំណឹងម្ដាយឪពុកជនរងគ្រោះក៏មកដល់មន្ទីរពេទ្យហើយនាំគ្នាដើររក ទើបឃើញសាកសពជនរងគ្រោះ ដេកស្លាប់នៅក្រោយអគារមន្ទីរពេទ្យ ដោយមានសំបកកំប៉ុងជ័រ ថ្នាំប្រភេទAmitripfyline cHI ១០មីលីក្រាម ស្មើនឹង១០០គ្រាប់ សំបកដបអូឈិ១ សំបកសេរាំង១០cចំនួន១ ព្រមទាំងស្រោមគ្មានម្ជុល១ បន្ទាប់មកម្ដាយក្មេកជនរងគ្រោះបានសុំចូលទៅរកក្នុងបន្ទប់ឃើញសំបុត្រ១ច្បាប់ក្នុងស៊ីម៉ីលើតុ ដែលសរសេរដោយឈ្មោះជនរងគ្រោះនិងចុះហត្ថលេខាទុកជាបណ្ដាំ។

ក្រោយកើតហេតុ កម្លាំងជំនាញបានធ្វើកោសល្យវិច័យឃើញថាជនរងបានលេបថ្នាំសម្លាប់ខ្លួន និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់