ព័ត៌មានជាតិ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រៀបចំបោះឆ្នោតជ្រើសរើសតំណាងនិយោជិតអាណត្តិទី៧ ហើយបើកបញ្ជរទទួលប្រាក់ថ្លៃទឹកនៅ…

ភ្នំពេញ: យោងតាមផេក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងមានរៀបចំកម្មវិធីបោះឆ្នោតជ្រើសរើសតំណាងនិយោជិតអាណត្តិទី៧ ដែលចាប់ផ្តើមពីម៉ោង ៩ និង ០០នាទីព្រឹក ដល់ម៉ោង ៣ និង ០០នាទីរសៀល។

ហេតុនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបើកបញ្ជរទទួលប្រាក់ថ្លៃទឹកនៅអាងដំកល់ទឹកច្រាំងចំរេះ អាងដំកល់ទឹកក្បាលដំរី(ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) អាងដំកល់ទឹកត្រពាំងក្លឹង អាងដំកល់ទឹកតាខ្មៅ និងបញ្ជរទទួលប្រាក់រោងចក្រនិរោធចាប់ពីម៉ោង ៩ និង ៣០ព្រឹក តទៅ៕

មតិយោបល់