ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផង! រហូតមកដល់ពេលនេះ សពជនរងគ្រោះដែលស្លាប់ ក្នុងហេតុការណ៍ម៉ូតូ ២គ្រឿងបុកគ្នា រកសាច់ញាតិមិនទាន់ឃើញទេ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ មិនទាន់រកឃើញក្រុមគ្រួសារ ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ ២គ្រឿងបុកគ្នា តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខផ្សារច្រាំងចំរះ ស្ថិតក្នុងភូមិខ១ សង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្ន សពតម្កល់នៅវត្តទឹកថ្លា ។

ម៉ូតូ ២គ្រឿង៖
១/ម៉ាក ហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1HN-4437។
២/ម៉ូតូ ហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ផ្លាកលេខ រតនគីរី 1E-6242។

សូមបញ្ជាក់៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងតាមបណ្ដោយផ្លូវ ភូមិ/សង្កាត់/ខណ្ឌ ខាងលើ កាលពីវេលាម៉ោង ១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ម៉្លេះ រហូតមកដល់រសៀលនេះ មិនទាន់ស្វែងរកឃើញសាច់ញាតិក្រុមគ្រួសារសពនៅឡើយទេ៕

មតិយោបល់