ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះ៩ខែម្នាក់ ត្រូវបានពស់ចឹក

ព្រះសីហនុៈ ស្ត្រីម្នាក់ មានផ្ទៃពោះ៩ខែទៅហើយ ត្រូវបានពស់ចឹកចំកជើងបណ្តាលឲ្យរងរបួសត្រូវបានលោកមេឃុំ ប្រញាប់ដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់(អន្លង់ក្រពើ) ខេត្តព្រះសីហនុ ។

បើយោងតាមប្រភពព័ត៌មានពីមេឃុំសាមគ្គី បានឲ្យដឹងថា ស្ត្រីដែលត្រូវពស់ចឹកខាងលើមានឈ្មោះ ណាន សុភ័ណ អាយុ ២២ឆ្នាំមានផ្ទៃពោះមាន៩ខែ ដោយសព្វថ្ងៃប្រកបមុខរបរជាកសិករ និងមានជីវភាពក្រលំបាក ត្រូវបានពស់ពិស ចឹក បណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវបានលោកមេឃុំដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ហើយរហូតមកទល់នឹងពេលនេះ ជនរងគ្រោះកំពុងតែមានអាការៈឈឺចុកចាប់ខ្លាំង ហើយកំពុងត្រូវបានគ្រូពេទ្យកំពុងយកចិត្តទុកដាក់ពិនិត្យនិងព្យាបាលអាការៈពស់ចឹកនេះ៕

ពស់ចឹកពស់ចឹក

មតិយោបល់