ព័ត៌មានជាតិ

រថយន្តបុកអ្នកជិះកង់បណ្តាលអោយស្លាប់បុរសម្នាក់ តាមផ្លូវជាតិលេខ៣ សូមជួយស៊ែររកសាច់ញាតិគាត់ផង…

ភ្នំពេញ:នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២:១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និង អ្នកជិះកង់ ត្រង់ចំណុចលើស្ពានកំពង់ទួលផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យម្ចាស់កង់ស្លាប់នៅកន្លែងកើតហេតុ ។
1/ ភាគីកង់មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២០ឆ្នាំ(ស្លាប់នៅកន្លែងកើតហេតុ)ស្លៀកខោក្រណាត់ជើងវែង ពាក់អាវយឺតដៃវែងពណ៍ខៀវ+ក្រហម មធ្យោបាយធ្វើដំណើរកងពណ័ទឹកប្រាក់+ផ្កាឈូកចំនួន០១គ្រឿង ។
2/ ភាគីរថយន្តមិនស្គាល់អត្តសញ្ញាណ មិនស្គាល់ម៉ាកបើករថយន្តគេចបាត់ពីកន្លែងកើតហេតុបាត់ ។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលេីត្រូវបានយកមករក្សាទុកនៅផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីបន្តនីតិវិធី ។
ចំណែកសព:ត្រូវបានរថយន្តសាម៉ុយដឹកយកទៅតម្កល់នៅវត្តតាំងក្រសាំងដើម្បីស្វែតរកសាច់ញាតិបន្ត ។

មតិយោបល់