ព័ត៌មានជាតិ

រថយន្ត២គ្រឿងប៉ះទង្គិចគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យរងរការខូចខាតទាំងសងខាង ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខវត្តជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត ពណ៌ស ២បាំងមួយគ្រឿង ពាក់ផ្លាកលេខ រដ្ឋ20 2-0033 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AI-4959 បានបើកចេញពីក្នុងវត្តជម្ពូវ័ន ទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានវាក់អើគ្នា ខាងរថយន្ត ពណ៌ស២បាំង ជាន់ហ្រ្វាំងមិនជាប់ បណ្តាលឲ្យបុកជាមួយរថយន្តឡង់គ្រីស័រ រងការខូចខាតទាំងសងខាងតែម្តង ។

ក្រោយកើតហេតុ ដោយមិនចង់វែងឆ្ងាយ ទើបភាគីទាំងសងខាង សម្រេចចិត្តយកជួសជុលរៀងៗខ្លួន ៕

មតិយោបល់