ព័ត៌មានជាតិ

បុរសម្នាក់ចង.កសម្លាប់ខ្លួនទាំងអាល័យ

កំពង់ស្ពឺ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាមោង ៦និង ២៥ នាទីនៅភូមិពោធំ ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានបុរសម្នាក់ចងកសម្លាប់ខ្លួនដោយខ្លួនឯង ជនរងគ្រោះមានឈ្មោះខាត់ សឹកភេទប្រុសអាយុ ៤១ ឆ្នាំរស់នៅភូមិឃុំកើតខាងលើបានយកក្រមាទៅចងកនៅលើមេជញ្ជាំងផ្ទះមាត់ទ្វាកម្ពស់2.50ម៉ែត្រ កន្លងមកជនរងគ្រោះនាក់ញៀនស្រាហើយធ្លាប់មានជំងឺសរសៃប្រសាទ ។ មូលហេតុ ជនរងគ្រោះមានជម្លោះជាមួយប្រពន្ធហើយប្រពន្ធជនរងគ្រោះមានជំងឺរ៉ាំរ៉ៃ ។ ពេលទទួលបានពត៌មានភ្លាមសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុបានសហការជាមួយមេភូមិ,មេឃុំនិងក្រុមគ្រួសារសពបានអះអាងថាជនរងគ្រោះពឹតជាបានចងកសំលាប់ខ្លួនមែនពុំមានស្លាកស្នាមជាឃាតកម្មទេហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបូណ្យតាមប្រពៃណី៕

 

មតិយោបល់