ជនរងគ្រោះឈ្មោះ គី ឈាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពង់ឡី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ តាមការបំភ្លឺរបស់ឈ្មោះ សុំ នឿន ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាប្រពន្ធ បានបំភ្លឺឱ្យដឹងថាកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ប្ដីរបស់ខ្លួន គាត់បានអង្គុយនិយាយតែម្នាក់ឯងក្នុងផ្ទះនិងបានយកពូថៅវាយទូរស័ព្ទអស់ចំនួន០៤គ្រឿង, ម៉ូតូ០១គ្រឿង ខ្លួនស្រែកហាមគាត់តែមិនព្រមស្ដាប់ ហើយនិយាយថាគេមកយកខ្លួនឥឡូវហើយ ចំណែកខ្លួនបានទៅដេកផ្ទះប្អូនបង្កើតរបស់ខ្លួន។ លុះព្រឹកឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៦នឹង០០នាទី ខ្លួនបានត្រឡប់មកផ្ទះវិញឃើញទ្វារបិទខ្លួនក៏បានមើលតាមប្រឡោះជញ្ជាំងឃើញប្ដីរបស់ខ្លួនកំពុងមួលគំរបដបសាំងចាក់ពេញផ្ទះហើយយកដែកកេះដុតខ្លួនគាត់តែម្តង បណ្តាលឱ្យឆេះផ្ទះទាំងស្រុងនិងខ្លួនគាត់ស្លាប់តែម្តង។
ស្ត្រីជាប្រពន្ធបានបញ្ជាក់ដែរថា ប្តីខ្លួនមានវិបត្តិក្នុងគ្រួសារពេលស្រវឹងតែងតែរករឿងប្រពន្ធជាប្រចាំ។ ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ គី ឈាន សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាយកសាំងចាក់ដុតខ្លួនឯងស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណី៕
មតិយោបល់