ព័ត៌មានជាតិ

ស្លាប់ម្នាក់បន្ទាប់ពីរថយន្តបុកជាមួយម៉ូតូនៅខេត្តកណ្តាល

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តនឹងម៉ូតូ ស្លាប់ ០១នាក់ ប្រុសខូចខាតម៉ូតូស្រាល១គឿង និងរថយន្ត ០១គ្រឿង កើតហេតុថ្ងៃទី២៤ ខែមករាឆ្នាំ២០២១ វេលាម៉ោង១២និង២០នាទី នៅលើចំណុចផ្លូវលេខ១១០ ស្ថិតនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក់Ford Ranger ពណ៌សពាក់ ប្រភេទដឹកទំនិញធុនតូច ពាក់ស្លាកលេខ AT20 2-0935 បើកបរដោយឈ្មោះ សំណាង ភេទប្រុសអាយុ២៥ឆ្នាំមុខរបរ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ដែលបើកមានទិសដៅពីលិចទៅកើត (ភ្នំពេញទៅស្អាង)។លុះពេលមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក់ Honda Wave ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល ១AK ០១៥២ បើកបរដោយឈ្មោះ នី ពន្ធរ័ត្ន ភេទ ប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅស្របគ្នាហើយកំពុងតែបើកបត់មខាងឆ្វេង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។អ្នករងគ្រោះបើកបរម៉ូតូខាងលើ ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ហើយបានស្លាប់។
រថយន្ត និងម៉ូតូខាងលើត្រូវបានកម្លាំងជំនាញ ចរាចរណ៍ចុះមកវាស់វែងយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕

 

មតិយោបល់