ព័ត៌មានជាតិ

គ្រួសារអតីតយុទ្ធជនកម្ពុជា មានជីវភាពក្រីក្រខ្វះខាតដី គ្មានផ្ទះ ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល

កំពង់ធំៈ ក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជា ត្រូវបានយកចិត្តទុកដាក់ពិសេសពីប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រុមគ្រួសារជួបការលំបាក ខ្វះខាតដី ជម្រកស្នាក់នៅ និងមានជីវភាពក្រីក្រ នៅក្នុងខេត្តកំពង់ធំ និងត្រូវបានធ្វើបញ្ជីបច្ចុប្បន្នភាព ស្រាវជ្រាវដល់មូលដ្ឋានដើម្បីផ្តល់សិទ្ធិក្នុងការទទួលបានលំនៅដ្ឋាននៅភូមិរបស់អតីតយុទ្ធជនកម្ពុជា ដែលគ្រោងនិងបង្កើតនៅទឹកដីភូមិក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ លើផ្ទៃដី១៩១៨ហិចតា។

អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ គ្រប់ប្រភេទដែលទទួលគោលរបបពីរដ្ឋទាំអស់មានចំនួន៣,៤៨៩នាក់ ចំនួនអតីតយុទ្ធជនកំពុងស្ថិតក្នុងស្ថានភាពខ្វះខាត១៦៦គ្រួសារ ចំនួនគ្រួសារដែលគ្មានដី គ្មានផ្ទះចំនួន៧២គ្រួសារ ដែលមកពីស្រុកបារាយណ៍ ស្រុកស្ទុក ស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកប្រាសាទបាល័ង្គ ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ និងក្រុងស្ទឹងសែន។

លោកវរៈសេនីយ៍ទោ កែ ម៉ៃ បានលើកទិសដៅអនុវត្តបន្ត ដោយចុះស្រង់យកព័ត៌មានពីអតីតយុទ្ធជនដែលនៅសេសសល់មកបំពេញបញ្ជីបច្ចប្បន្នភាព ដើម្បីធ្វើការបញ្ចប់នៅចុងខែសីហា ឆ្នាំ ២០១៦ និងចុះពិនិត្យស្ថាន ភាពអតីតយុទ្ធជនដែលស្ថិតក្នុងស្ថានភាពទីទាល់ក្រ គ្មានផ្ទះ គ្មានដី ត្រូវរាយការណ៍បន្ទាន់អតីតយុទ្ធជនដែលមានជម្ងឺឬទទួលមរណភាព ជូនមកគណៈកម្មាធិការស.អ.ក ព្រមទាំងបន្តចាប់ដៃគូសម្ព័ន្ឋមេត្រីភាពរវាងក្រុមហ៊ុន អាជីវករ ដើម្បីរកប្រាក់ទ្រទ្រង់មូលនិធិសម្រាប់ដោះស្រាយនៅក្នុងមូលដ្ឋានរបស់ខ្លួន ចុះត្រួតពិនិត្យដីសម្បទានសង្គមកិច្ចនៅឃុំក្រយា សម្រាប់សាងសង់ភូមិអតីតយុទ្ធជន និងជម្រុញឲ្យមានការបើក ប្រាក់បេឡាមរណៈសង្រ្គោះជូនគ្រួសារសព ដែលជាសមាជិក ស.អ.ក ឲ្យបានទាន់ពេលវេលា និងសហការជាមួយប្រធានការិយាល័យបេឡាជាតិ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន អតីតយុនិតសម្បទាជូនគ្រួសារអតីតយុទ្ធជន។

លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាកាតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគម បានសំណូមពរក្រុមការងារជំនាញ និងក្រុមលេខាធិការដ្ឋានធ្វើការងារផ្ទៀងផ្ទាត់នូវឯកសារនានាឲ្យត្រូវគ្នា និងសុំឲ្យមានកិច្ចសហការគ្នា និងយកចិត្តទុកដាក់ចំពោះចុះធ្វើបច្ចុប្បន្នភាពជាមួយ គ្រួសារអតីតយុទ្ធជន ចុះដល់មូលដ្ឋាន និងថតយករូបភាពជាក់ស្តែង ចៀសវាងមានតែឈ្មោះដោយគ្មានមនុស្ស និងសុំឲ្យខិតខំរក ឲ្យឃើញនូវមុខសញ្ញាអតីតយុទ្ធជននិងត្រូវបញ្ចប់បិទបញ្ជីនៅចុងខែសីហានេះ ចំពោះបញ្ហាការចុះស្រង់បច្ចុប្បន្នភាពអតីតយុទ្ធជនឲ្យពិតប្រាកដ ហើយមិនអាចដាក់ឈ្មោះកូនឬចៅដើម្បីទទួលសិទ្ធក្នុងការទទួល ដី លំនៅដ្ឋាន ឬផ្ទះនោះទេ ហើយត្រូវធ្វើប័ណ្ណក្រីក្រឲ្យបានគ្រប់គ្នាជូនដល់ពួកគាត់ ហើយក៏សូមកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែរបស់ប្រធានសមាគមស្រុក ដែលមានការខិតខំប្រឹងប្រែងធ្វើការងារអតីតយុទ្ធជនប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធីប្រជុំត្រួតពិនិត្យការងារអតីតយុទ្ធជនកម្ពុជាស.អ.កខេត្តកំពង់ធំ ដែលត្រូវបានចាត់ធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៦ ក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ៕

photo_2016-08-12_10-43-21photo_2016-08-12_10-43-22photo_2016-08-12_10-43-24photo_2016-08-12_10-43-26photo_2016-08-12_10-43-27photo_2016-08-12_10-43-29

មតិយោបល់