ភ្នំពេញៈ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង០០នាទីអធិការដ្ឋានប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាប ករណីជួញដូរនូវសារធាតុញៀន ស្ថិតនៅចំណុចផ្សារសូរិយ៉ាម៉ល ផ្លូវលេខ៥១ ក្រុម៧៣ ភូមិ១១ សង្កាត់ផ្សារថ្មី៣។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១/ឈ្មោះ មតះ វិជ្ជនី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ១០៥ អី១ហ្សិត ផ្លូវ១៣០ ភូមិ៣ សង្កាត់ផ្សារចាស់(ជួញដូរ)។
២/ឈ្មោះ ម៉ុល សាវ៉ែន ភេទស្រី អាយុ ២៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះ១៥៥ ផ្លូវ៩០១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ (ជួញដូរ)។
វត្ថុតាងចាប់យករួមមាន៖
– ក្រាមពណ៌ស ថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៥កញ្ចប់
– ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងប្រាក់ខ្មែរចំនួនបីម៉ឺនរៀល(៣០,០០០)។
ករណីខាងលើនេះ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ហើយក៏កំពុងធ្វើការស្រាវជ្រាវរកបក្ខពួក និងក្រុមដទៃទៀតផងដែរ៕



មតិយោបល់