ព័ត៌មានជាតិ

ជិះម៉ូតូមកពីទិញថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យុវជន២នាក់ មកទិញថ្នាំញៀនយកទៅប្រើប្រាស់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ សហការជាមួយកម្លាំងពិសេសផ្នែកអន្តរគមន៍ក្រុង ជិះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញកំពុងតែជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យបានឃាត់ខ្លួន និងឆែកឆេររកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៧០ កែងផ្លូវលេខR៦ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ២នាក់ខាងលើនេះទី១.ឈ្មោះ ភី គន្ធា ភេទប្រុស អាយុ២៣ឆ្នាំ។ ទី២.ឈ្មោះសេង ឃាន់ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានម្តុំព្រែលៀប។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនយុវជន២នាក់នេះ គឺកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ សហការជាមួយកម្លាំងពិសេសផ្នែកអន្តរគមន៍ក្រុង ជិះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញយុវជន២នាក់ ជិះម៉ូតូតាមផ្លូវ លេខ៧០ ដោយមានការសង្ស័យបានឃាត់ខ្លួន និងឆែកឆេររកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់ និងម៉ូតូ១គ្រឿងម៉ាក់ហុងដា វ៉ែវ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១D-៦៩៤៦។

បច្ចុប្បន្នយុវជនទាំង២នាក់នេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមនីតីវិធី៕

photo_2016-08-12_10-52-26

មតិយោបល់