ព័ត៌មានជាតិ

ជូនដំណឹងដល់ម្ចាស់ម៉ូតូ កែច្នៃស៊ីម៉ាំងបង្កសំឡេងរំខានខ្លាំង យកស៊ីម៉ាំងដើមមកដូរ ធ្វើកិច្ចសន្យា និងយកត្រឡប់ទៅវិញ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទី ក្នុងការប្រតិបត្តិការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុចផ្លូវ៣១០ កែង ផ្លូវ៩៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង សមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូ ដែលបង្កសំឡេងរំខានខ្លាំង និងបានបញ្ជូនអ្នកបើកបរឈ្មោះ ហ៊ាត បណ្តូល ភេទប្រុស អាយុ៣០ឆ្នាំ ជាមួយនឹងម៉ូតូចំនួន០១ គ្រឿង ម៉ាក Brand ពណ៌ ទឹកប្រាក់ 1DC 2543 មករក្សាទុក ។

ជាក់ស្តែងតាមច្បាប់សមត្ថកិច្ច ត្រូវធ្វើការឃាត់យានយន្តទុកនៅនឹងកន្លែង សមត្ថកិច្ចយ៉ាងយូររយ:ពេល៣ថ្ងៃ ដើម្បីឲ្យម្ចាស់រកទិញស៊ីម៉ាំងដើមមកដូរ ចូលខ្លួនមកដោះស្រាយ ធ្វើកិច្ចសន្យា និងយកម៉ូតូត្រឡប់ទៅវិញ ប៉ុន្តែម្ចាស់យានយន្តមួយចំនួន រហូតមកដល់ពេលនេះ មិនទាន់ចូលខ្លួនមកដោះស្រាយ ជាមួយសមត្ថកិច្ចនៅឡើយទេ ។

បច្ចុប្បន្នម៉ូតូនេះកំពុងតែរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលមានអាសយដ្ឋាន ផ្លូវលេខ៣៨៤ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទីមួយ ខណ្ឌបឹងកេងកង ៕

មតិយោបល់