ព័ត៌មានជាតិ

​វិបត្តិ​ក្នុង​គ្រួសារ​ ធ្វើ​ឲ្យ​បុរស​ ២​នាក់​ចង​.​ក​សម្លាប់ខ្លួន​ នៅស្រុកគាស់ក្រឡ

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០៦​និង​០០​នាទី​ព្រឹក​ កម្លាំង​នគរបាល​ស្រុក​គាស់​ក្រឡ​ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាជន​ក្នុងភូមិ​អោយ​ដឹង​ថា​ មាន​ករណី​ធ្វើ​ឣ​ត្ត​ឃាត​ ដោយ​ចងក​សម្លាប់​ខ្លួន​កើតឡើង​ចំនួន ​២​លើក​ បណ្តាល​ឲ្យ​បុរស​ ២​នាក់​ ស្លាប់​បាត់បង​ជីវិត​ ។​

​ករណី​ទី​១​ ៖​ កើតឡើង​នៅ​ចំណុច​ភូមិ​ព្រៃ​ពពេល​ ឃុំ​គាស់​ក្រឡ​ ស្រុក​គាស់​ក្រឡ​ ។​ ជន​រង​គ្រោះ​ឈ្មោះ​ ព្រំ​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ ឣា​យុ​ ៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ តាម​ការ​សួរ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​បាន​បញ្ជាក់​អោយ​ដឹង​ថា​ ជន​រង​គ្រោះ​មាន​វិបត្តិ​គ្រួសារ​រវាង​ប្តី​ប្រពន្ធ​ ព្រោះ​ប្រពន្ធ​ទៅ​រកស៊ី​នៅ​ភ្នំពេញ​ ។​

​ករណី​ទី​២​ ៖​ កើតហេតុ​នៅ​ចំណុច​វត្ត​ឆ្នាល់មាន់​ ស្ថិត​ក្នុងភូមិ​ឆ្នាល់មាន់​ ឃុំ​ឆ្នាល់មាន់​ ស្រុក​គាស់​ក្រឡ​ ។​ ជន​រង​គ្រោះ​ឈ្មោះ​ ទុំ​ កូ​វិ​ន​ដា​ ភេទ​ប្រុស​ ឣា​យុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ស្នោ​ ឃុំ​ព្រែក​ខ្ពប​ ស្រុក​ឯក​ភ្នំ​ បាន​មក​លេង​ឪពុក​ម្តាយ​ដាក់​ពោង​លោត​នៅ​វត្ត​ឆ្នាល់មាន់​។​ ជន​រង​គ្រោះ​ទី​២​នេះ​ គឺ​បណ្តាល​មក​ពី​វិបត្តិ​គ្រួសារ​ព្រោះ​ប្តី​ប្រពន្ធ​ទើបតែ​លែងលះ​គ្នា​ ។​

​ដោយ​ឆ្លង​តាម​ការ​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​សាកសព​របស់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា​ ជន​រង​គ្រោះ​ពិតជា​ចងក​សម្លាប់​ខ្លួន​ស្លាប់​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ទាំង​ពីរ​នេះ​ ត្រូវ​បាន​គ្រួសារ​យក​ទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ ​៕

មតិយោបល់