ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីសារធាតុញៀន

បាត់ដំបង: នាវេលាម៉ោង ៣ និង ១០នាទី ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចតេសាម ស្ថិតភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលស្រុក បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ខាន់ ខេង ភេទប្រុស អាយុ ៥៣ ឆ្នាំ។
២/ឈ្មោះ ឃុន សុឃាង ភេទ ប្រុស អាយុ ៣០ ឆ្នាំ។
អ្នកទាំងពីរ មានទីលំនៅភូមិ/ឃុំខាងលើ។

វត្ថុតាងដកហូតបាន៖
– សារធាតុញៀនម៉ាទឹកកក ចំនួន ៤ ថង់
– ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀនលក់ចំនួន ១ គ្រឿង
– ស្លាបព្រា សម្រាប់ចូក សារធាតុញៀន ច្រកលក់ចំនួន ១
– ទូរស័ព្ទដៃចំនួន ៣ គ្រឿង (ខូចមួយគ្រឿង)
– កាំបិតចំនួន ១ ដើម
– ថង់សម្រាប់ច្រកសារធាតុញៀនលក់មួយចំនួន
– ប្រាក់ដុល្លារ ចំនួន ៩៥ ដុល្លារ
-ប្រាក់បាតចំនួន ៩,២៣០បាត
ប្រាក់រៀល ៣,៤៧៥,០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់