ព័ត៌មានជាតិ

ឈ្លោះប្រកែកពាក្យសម្ដី ក្នុងការផឹកស៊ី ជនល្មើសប្រើអាវុធកែច្នៃខុសច្បាប់ បាញ់ចំមុខជនរងគ្រោះរបួសធ្ងន់

ព្រះវិហារ: នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០ និង៣០នាទី មានករណីប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ (កាប៊ីនខ្លី) បាញ់បង្កឲ្យរងរបួសអ្នកដទៃ នៅត្រង់ចំណុចភូមិសាស្ត្រទួលធ្នង់ ក្នុងភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ។

ជនរងគ្រោះឈ្មោះ ពត ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បានរងរបួសចំមុខផ្នែកខាងស្តាំ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ចំណែកជនល្មើសឈ្មោះ សុខ យ័ន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ហើយជនល្មើសត្រូវបានរត់គេចខ្លួន ។

មូលហេតុ៖ ជនរងគ្រោះ និងជនល្មើសមានការឈ្លោះប្រកែកពាក្យសម្ដី ក្នុងការផឹកស៊ី ។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារ ដើម្បីព្យាបាល ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបាននឹងកំពុងស្វែងរកចាប់ខ្លួនជនបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់