ព្រះសីហនុៈ នៅវេលាម៉ោងជាង១១និង០០នាទីយប់ថ្ងៃ២៥ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំចំនួន៣គ្រឿង បានបើកបុកបន្តគ្នា តាមបណ្តោយផ្លូវជាតិលេ៤ ជិតសាលាឃុំជើងគោ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យតៃកុងរថយន្តកៀបនៅក្នុងកាប៊ីនរងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញអ្នកបើកបររថយន្ត១គ្រឿងម៉ាក HYUNDAI ពាក់ផ្លាកលេខភ្នំពេញ 3A-7507 ឈ្មោះ សុខ ផុន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរបួសកៀបជាប់ក្នុងរថយន្ត បន្ទាប់ពីអ្នកបើកបរថយន្តខាងលើនោះ បើកបរមិនប្រកាន់ស្តាំ រួចជ្រុលទៅបុកប៉ះរថយន្ត១គ្រឿងទៀតម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3A-4468 មានទិសដៅផ្ទុយគ្នា ដែលចតឈប់នៅស្ងៀម អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ហើយបន្ទាប់មក ល្បឿនរថយន្តបានរុញមកបុករថយន្ត ១គ្រឿងទៀតម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3D-8957 បើកបរដោយឈ្មោះ អ៊ុក រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិចម្ការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលចតក្រោយរថយន្ត HYUNDAI ពាក់ផ្លាកលេខភ្នំពេញ 3A-4468 ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ និងធ្វើការវាស់វែង ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីផ្លូវ ៕
មតិយោបល់