ព័ត៌មានជាតិ

ឈើប្រណិត​កំពុង​ដើរ​ទៅ​រក​ទីផ្សា​រដ៍​ល្អួ​

​ខេត្តសឹ្ទត្រែង​៖ ឈើប្រណិត​កំពុង​ដើរ​ទៅ​រក​ទីផ្សា​រដ៍​ល្អ ឈ្មួញ​តែងតែ​ទៅ​លក់​នៅ​ប្រទេសជិតខាង​កំពុង​ពេញនិយម ដែល​ក្រុម​ឈ្មួញ​ដុះ​ស្លែ​មួយ​ចំនួន បាន​ប្រើ​គ្រប់​រូបភាព យក​ឈ្មោះ​ក្រុមហ៊ុន​ទ្រី​ភាព​ដើរលា ប​មុខ ហើយ​នាំគ្នា​បង្ហាត់បង្រៀន ប្រជាពលរដ្ឋ​តាម​ជនបទ​ឲ្យប្រើ​ស្រាស់​ម៉ាស៊ីន​ត្រង់​ស៊ីន័រ ចូល​អារឈើ​ដឹកជញ្ជូន​មក​ទុក​តាម​មាត់​ទន្លេ បើ​សមត្ថកិច្ច​សួរ​យក​លេស​ថា​៖ ឈើ​នេះ​ជា​របស់​ក្រុមហ៊ុន​ទ្រី​ភាព​ទេ​។​

ប្រជាពលរដ្ឋ​បាន​ធ្វើ​ការរិះគន់ មេ​ឈ្មួញ​ថា​៖ ក្នុង​មួយ​ខែ​សមត្ថកិច្ច​ចាប់​ឈើ​តាម​រថយន្ត​តាម​ទូក​មិនតិចជាង​១០​ករណី​ទេ តែ​មេ​ឈ្មួញ​ដុះ​ស្លែ នូវតែ​មាន​មុខ​ដដែល​ជា​ដដែល បើ​តាម​ពាក្យចាស់​គេ​ថា​៖ ផ្កែ​ចេះ​តែ​ព្រូ​ស ឈើ​ចេះតែ​កាប់ ច្បាប់​ចេះ​តែ​ហាម ។​

ជាក់ស្តែង​កាន​ពី​ល្ងាច​ថ្ងៃទី​០៨​ខែ​ឧសភា​ឆ្នាំ​២០១៤​នេះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សឹ្ទងត្រែង បាន​ស្ទាក់​រថយន្ត​កូរ៉េ​ប្រាំ​តោ​ត​១​គ្រឿង​ពណ៍​(​ស​)​ពាក់​ស្លាក​លេខ​ភ្នំពេញ ៣ A . ៩៧ ៧៤ ដឹក​ឈើប្រណិត​ប្រ មាណ​ជាង​៤០​សន្លឹក​ខ្នាត​ធំ មាន​មុខកាត់​៨០​ទៅ​១០០​សងទីម៉ែត្រ ប្រវែង​ពី​ម៉ែត្រ​កន្លះ ទៅ​បី​ម៉ែត្រ ក្នុង ១ សន្លឹក​មានតំម្លៃ​១០០០​ដុល្លា​$ ទៅ​២០០០​ដុល្លា​$ កំហុ​ក​ដឹកចេញ​ពី​ស្រុក​សៀម​ប៉ាង ឆ្ពោះទៅ​កាន់​ទីក្រុង​ភ្នំពេញ ។​

ខណៈ​ពេល​អ្នក​សារព័ត៍មាន​សុំ​ការបំភ្លឺ​ពី​រថយន្ត​កូរ៉េ​ប្រាំ​តោន ១​គ្រឿង​ដឹក​ឈើ​ខាងលើ លោក​ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សឹ្ទង​ត្រែ​ងាន​អះអាងថា​៖ ឈើ​នោះ​អ្នក​រត់ការ​ដោយ​លោក ហេង ហុល ជា​មេការ​របស់​(​ឧ​ញ្ញា​ហ៊ុនទ​) ហើយ​បាន​អន្តរាគមន៍​ដល់​អាជ្ញាធរ​ខេត្ត​ទៀត​ផង ។​លោក​បាន​
​បន្តថា​៖​ចាំ​រថយន្ត​មក​ដល់​ខេត្ត​សឹ្ទងត្រែង​សិន លោក​និង​ប្រាប់​វិញ តែ​ឥឡូវ​រថយន្ត​ដឹកឈើ​ខាងលើ​នោះ ទៅ​យ៉ាង​រលូន ។​

ប្រជាពលរដ្ឋ​បន្តថា​៖ ឡាន​ម៉ាក​នេះ សូម្បី​តែ​ក្មេង​អាយុ​១០​ឆ្នាំ​ក៍វា​ដឹងថា​៖​ឡាន​ដឹក​ឈើ​ដែរ ឬមួយ លោកនាយ​ខណ្ឌ​រូបនេះ អសមត្ថភាព ហើយ​បើ​ខ្លាំង​វិញ​នោះ អ្នកស្រុក​ដឹកឈើ​ធ្វើ​ផ្ទះ តិចតួច ចាប់​ទាំង​ឈើ​ចាប់​ទាំង​មនុស្ស មក​ដាក់ទោស ចំណែក​ឈើ​ដឹក​រាប់សិប​តោ​ត ទៅ​ដោយ​រលូន ចំណែក​ឈ្មួញ​ក្នុងស្រុក​សៀម​ប៉ាង ក្នុង​ខេត្ត​សឹ្ទងត្រែង ឈើ​ដឹក​តាម​រថយន្ត​កែផ្នៃ ចាប់ពី​ម៉ោង​០៥​រហូតដល់​យប់ មិន​មានអ្ប​កណាបង្ក្រាប​សោះ​។​

ប្រជាពលរដ្ឋ​និយាយថា​៖ មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​នោះ​ទី​១ ឈ្មោះ​ស៊ុម​ម៉ាប់​ទី​២​ឈ្មោះ​ផន ទី​៣​ឈ្មោះ​ដួង ទី​៤​ឈ្មោះ​រី​ទី​៥​ឈ្មោះ ហុង​ទី​៦​ឈ្មោះ ធា​បាក​ទី​៨​ឈ្មោះ ធី​ធ្មេញ មេ​ឈ្មួញ​នេះ​មួយ​ចំនួន នៅ​ស្រុក​សៀម​ប៉ាង មួយចំនួនទៀត នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ។ បច្ចុប្បន្ន​កំពុង​ពពាក់ពពូន​ក្នុង​ខេត្ត​សឹ្ទងត្រែង នាំគ្នា ធ្វើ​សកម្មភាព​ដឹកឈើ ចេញពី​សួន​វរៈជ័យ ក្នុង​តំបន់​១០១ ឆ្លងកាត់​ភូមិ​តា​ខិង ឃុំ​ព្រែក​មាស ក្នុងស្រុក​សៀម​ប៉ាង​។ ហើយ​មន្ត្រី​រដ្ឋបាល​ព្រែក លោក​លី គន លោក​ស្រស់ សារិត ក៍​មើលមិនឃើញ​ដែរ បើ​តែ​យ៉ាងនេះ តើ​ឲ្យ​ថ្នាក់​លើទុកចិត្ត​ម្តេច​បាន​ទៅ ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖ ឈើប្រណិត​ក្នុង​ខេត្ត​សឹ្ទងត្រែង មិនយូ​មិនឆាប់ បើ​តាម​ការប៉ានស្មាន រយៈពេល​ប្រាំ​ខែ ទៅ​មួយ​ឆ្នាំ​ប៉ុណ្ណោះ និង​អស់ហើយ ។​

​ឯ​ឧត្តម​អៀង ម៉ូ​លី លោក​បាន​មក​ប្រកាស​សេចក្តីជូនដំណឹង​លេខ ១៥២៩.​ស​. ជ​. ណ​. នៅ​ថ្ងៃ​ទី​២៩.​ខែ​សីហា​ឆ្នាំ​២០១៣​។ ស្តីពី​សកម្មភាព​ទុបស្កាត់​បទល្មើស​ព្រៃឈើ បី​ចំណុច​ទី​១​នេសាទ​ត្រី​ទី​២​ព្រៃឈើ​និង​ដឹកជញ្ជូន​លើស​កំរិត​កំណត់​មក​ពេល​នេះ មិន​មាន​ប្រសិទ្ធភាព​ទេ ដូចនេះ​សុំ​ស្ថាប័ន​ថ្នាក់​កំពូល​ជួយ​ផ្តល​នូវ​អនុសាសន៍​ផង​ថា​៖ ត្រូវធ្វើ​បែបណា ៕
MVI_9071.MOV_000018040

MVI_9065.MOV_000005760

មតិយោបល់