ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍ ក្រុមហ៊ុន GENESIS HOME CONCRETE បើកកៀរ ទាក់ដៃចង្កូតម៉ូតូដួលហើយកិនខ្ទេច

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បានបើកកៀរទាក់ដៃចង្កូតម៉ូតូស្តុបពីមួយគ្រឿង ហើយកិនចំលើខ្ទេចកង់មុខ តែសំណាងល្អអ្នកបើកបរ គ្រាន់តែ រងរបួសរលាត់ដៃជើងតែប៉ុណ្ណោះ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ នៅតាមផ្លូវជាតិលេខ ៥មុខយឿត្រីព្រែកព្នៅ ក្នុងភូមិពោធិ៍មង្គលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានឱ្យដងថាបន្ទាប់ពីគ្រោះថ្នាក់ រថយន្តបានព្យាយាមរត់គេចពីកន្លែងកើតហេតុបានប្រមាណ ២គីឡូម៉ែត្រ ត្រូវនគរបាលប៉ុស្តិ៍ និងប្រជាការពារនាំគ្នា ដេញឃាត់បាន។
រថយន្ត ដែលបង្កគ្រោះថ្នាក់ នេះ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2969 ជារថយន្ត ក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន GENESIS HOME CONCRETE បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណឡើយ ។ ចំណែកម៉ូតូ ម៉ាកស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IC-3986 បើកបរ ដោយឈ្មោះ សុខ ហេង ប្រុសអាយុ ១៦ឆ្នាំជាកម្មករជួយលក់ត្រី ស្នាក់នៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ បានរងរបួសរលាត់ដៃជើងស្រាល។

តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត និងម៉ូតូបានធ្វើដំណើរស្របគ្នា ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុ រថយន្ត ក៏បានបើក កៀរ ទាក់ដៃចង្កូតម៉ូតូបណ្តាលឲ្យដួល ហើយ កិន ពីលើម៉ូតូ បណ្តាលឲ្យខ្ទេច កង់មុខ ។ចំណែក អ្នក បើកបរ បានខ្ទាតចេញពីម៉ូតូរងបួសស្រាល។

តាមប្រភពព័ត៌មានកន្លែងកើតហេតុ ខ្លះ អះអាងថា ម៉ូតូជិះ បញ្ច្រាសបើកបុករថយន្ត តែពុំមានស្លាកស្នាមបុកឡើយ មានតែស្នាមកៀរ ដួលអូសរួចកិនពីលើ ។ បន្ទាប់ពីគ្រោះថ្នាក់រថយន្ត បានព្យាយាមបើករត់ ត្រូវបានសមត្ថកិច្ច និងកម្លាំង ប្រជាការពារសង្កាត់ ដេញតាមចាប់បាននៅចំណុច ភូមិឌួង សង្កាត់ព្រែកព្នៅ ប្រមាណ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុភ្លាមៗអ្នករងរបួសត្រូវបញ្ជូន ទៅកាន់គ្លីនិកអារុណរះ ក្បែរនោះ ។ រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅកាន់ស្នាក់ការសមត្ថកិច្ចចរាចរណ៍នៅក្រោមស្ពានព្រែកព្នៅ ដើម្បីដោះស្រាយ។ អ្វីដែលនឹកស្មានមិនដល់និងស៊យជាន់លើស៊យ ពេលបើកចេញរថយន្ត បើកយកទៅដោះស្រាយ រថយន្ត ក៏បានផ្ទុះកង់ទៀត៕

មតិយោបល់