ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បំផ្លាញអស់សម្ភារៈទ្រព្យសម្បត្តិជិត១ម៉ឺនដុល្លារ

កំពង់ធំ: នៅថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨និង៤០នាទី មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាតសម្ភារ: ទ្រព្យសម្បត្តិបាត់បង់ គិតជាទឹកប្រាក់មានចំនួនប្រមាណជិត១ម៉ឺនដុល្លារ ស្ថិតនៅចំណុចភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ។

ម្ចាស់រងគ្រោះឈ្មោះ ឈឿម សោម ភេទប្រុស អាយុ៦០ឆ្នាំ ។ ប្រភេទសំណង់: ផ្ទះទំហំ០៦មx០៨ម ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តារ ។ ខូចខាត៖ -ឆេះផ្ទះមួយខ្នងទំហំ០៦មx០៨ម -ប្រាក់ដុល្លាចំនួន២,០០០ដុល្លារ -ម៉ូតូចំនួន០១គ្រឿង -ខ្សែកមាសចំនួន០២ខ្សែស្មើ០២តម្លឹង -ខ្សែដៃមាសចំនួន០៥ជី -ចិញ្ចៀនមាសចំនួន៣ជី -សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ករណីខាងលើនេះ មានរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានចេញអន្តរាគមន៍ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ រថយន្ត ស្មើ២១ម៉ែត្រគុប ភ្លើងរលត់ទាំងស្រុង មិនបណ្តាលឱ្យឆេះរាលដាលបន្ត ទៅផ្ទះអ្នកជិតខាងនោះឡើយ ៕

កម្លាំងចុះអន្តរាគមន៍សរុបចំនួន៥០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហាយ គឹមហ៊ុន នាយការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ៕

មតិយោបល់