ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ បានលង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើល នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃច័ន្ទ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទី មានករណីមនុស្សលង់ទឹក បណ្តាលឱ្យស្លាប់ម្នាក់ ស្ថិតនៅ ភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ព្រំ នត ភេទប្រុស អាយុ៥៥ឆ្នាំ ។

មូលហេតុ៖ ជនរងគ្រោះមានជំងឺស្កន់ជាន់ ប្រកាច់លង់ទឹក បណ្តាលឱ្យស្លាប់ ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋព្រមទាំងសាច់ញាតិ ស្រង់យកឡើងលើគោក ប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់