ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យបុរស២នាក់ ស្លាប់និងរបួសធ្ងន់ នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: កាលពីវេលាម៉ោង៥និង០០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងម៉តូបុកគ្នា បណ្តាលឲ្យបុរស២ ស្លាប់និងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩៤-១៩៥ ស្ថិតក្នុងភូមិអូចំណារ ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាក wave ពណ៌ក្រហម គ្មានពាក់ផ្លាកលេខ បើកបរទិសដៅពីព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ។ លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុបុកម៉ូតូ១គ្រឿងទៀតម៉ាកសង់ C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ ១J-៥៣៦១ ទិសដៅបញ្ច្រាសគ្នា ។ ករណីនេះបណ្តាលឲ្យភាគីខាងម៉ូតូ សង់C១២៥ ឈ្មោះ គៀង វឹង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្រែចាំក្រោម ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុស្លាប់នៅកន្លែងកើតហេតុ ។
រីឯភាគីខាងម៉ូតូម៉ាក Wave ឈ្មោះ នល់ សារឿន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង នៅអូរចំណារ ឃុំអូរឧកញ៉ាហេង ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋានបានយកវត្ថុតាងខាងលើ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់