ព័ត៌មានជាតិ

ប​ប​រ​ប​ង្អែ​ម​ល្ពៅ​

បង្អែមចំអាបមួយមុខទៀតឈ្មោះថា បង្អែមបបរល្ពៅ ក៏ជាមុខបង្អែមដ៏ពេញនិយមរបស់ខ្មែរមួយដែរ ដែលចូលចិត្តធ្វើ ញុំក្រោយទទួលទានអាហាររួច ហើយក៏ជាមុខបង្អែមដែលមិនពិបាកធ្វើនោះដែរ ដោយគ្រាន់តែពិបាក នឹងឲ្យល្ពៅឆ្អិនល្អតែប៉ុណ្ណោះ។

គ្រឿងផ្សំ
១ ផ្លែល្ពៅ
២ កំបោរ
៣ គ្រាប់សាគូ
៤ ស្ករស
៥ ដូងទុំ
៦ អំបិល
គ្រឿងផ្សំ អាស្រ័យលើបរិមាណ ដែលអ្នកត្រូវធ្វើ ថាចង់ផ្អែម ឬមិនផ្អែម តែបើមិនផ្អែម គេលែងហៅថាពង្អែមហើយ ។

វិធីធ្វើ
១ ល្ពៅចិតសម្បកលាងទឹក កាត់ជាដុំធំល្មមត្រាំទឹកកំបោរកន្លះម៉ោង។
២ គ្រាប់សាគូសាងទឹកអោយស្អាត
៣ ដូងទុំកោសពូតយកខ្ទិះដើមផ្សេង យកចុងខ្ទិះផ្សេង
៤ យកឆ្នាំងចាក់ចុងខ្ទិះចូល បង់ល្ពៅ គ្រាប់សាគូ ស្ករស ដាំអោយឆ្អិន ដាក់អំបិលមួយចិប ចាក់ខ្ទិះដើមចូលកូរអោយសព្វ និងភ្លក្សមើលអោយល្មមសឹមលើកដាក់ចុះជាការស្រេច៕

ប​ប​រ​ប​ង្អែ​ម​ល្ពៅ​
ប​ប​រ​ប​ង្អែ​ម​ល្ពៅ​

មតិយោបល់