ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ ពីបទឃាតកម្មគិតទុកជាមុននៅកោះកុង

កោះកុង: ករណីសាហាវ ឃោរឃៅ នេះ បាន កើត ឡើង កាលពី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅ ចំណុច ចំណោតដីខ្មៅ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បណ្តាល ឲ្យ នារី ម្នាក់ ស្លាប់ នៅនឹង កន្លែង កេីត ហេតុ ជនរងគ្រោះ មានឈ្មោះ ឆ.ស.វ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ស្រុកបូទុមសាគរ។

ក្រោម ការ ចង្អុល បង្ហាញ ពីលោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាល ខេត្ត កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការ ជាមួយ កម្លាំង អធិការ ដ្ឋាន នគរបាល ស្រុក កោះកុង ធ្វើ ការ ស្រាវជ្រាវ រហូតឈានដល់ ឃាត់ខ្លួន ជនសង្ស័យ ១ នាក់ ប្រុស នៅរសៀល ថ្ងៃទី២៥ មករា ២០២១ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្ត ដោយជនសង្ស័យមានឈ្មោះ ហ៊ីម សាអាត (ហៅ អ៊ូ អារីហ្វីន) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរជាកម្មកររោងចក្រ រស់នៅបន្ទប់ជួល ស្ថិត នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ មានស្រុកកំណើតភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ។

តាម ចម្លើយ សារភាព របស់ ជនសង្ស័យ បាន ឲ្យ ដឹង ថា ខ្លួ ន បានស្គាល់គ្នា ជាមួយ ជន រងគ្រោះ តាមរយ:ហ្វេសប៊ុករយ:ពេល ១ខែមកហើយ លុះល្ងាចថ្ងៃទី ២៣ មករា ឆ្នាំ ២០២១ នារីរងគ្រោះនឹកកូនប្រុសអាយុ២ឆ្នាំ នៅឃុំអណ្តូងទឹក ដោយចង់ទៅលេង ព្រោះស្អែកជាអាទិត្យឈប់សម្រាកពីការងារ ខណ: ពេល នោះ ជនសង្ស័យក៏ធ្វើស្ម័គ្រចិត្តឌុបជូននាងទៅ ដោយចាប់ផ្តើមធ្វើដំណើរចេញពីផ្ទះជួលពីតំបន់សេដ្ឋកិច្ចពិសេសកោះកុងម៉ោង៥ល្ងាច លុះដល់ចំណោតដីខ្មៅក៏ជនសង្ស័យសកម្មភាពរំលោភ ច្របាច់ក វ៉ៃទៅលើផ្ទៃមុខនារីរងគ្រោះ រួចហើយយកអាវចងកអូសទៅផ្លុងចោលក្នុងព្រៃតែម្តង។

ដកហូត វត្ថុ តាង ៖ ម៉ូតូ ZoomerX ២០១៩ ពណ៌ក្រហម (គ្មានស្លាកលេខ) និង ថវិកា រ ៤ ម៉ឺនរៀល ។

ករណី នេះ កម្លាំង ជំនាញ យេីង បាន រៀបចំ សុំណុំរឿង បញ្ជូន ទៅ សាលា ដំបូង ខេត្ត ចាត់ការ តាម និតិ វិធី ច្បាប់៕

 

មតិយោបល់