កំពង់ធំៈ បន្ទាប់ពីប្រមុខរាជរដ្ឋាភបាល បានសម្រេចលុបចោលឡូត៍នេសាទ ដោយទុកឲ្យប្រជានេសាទ ជាម្ចាស់គ្រប់គ្រង និងថែរក្សាធនធានមច្ឆាជាតិដោយខ្លួនឯង ដើម្បីតម្រូវនូវសេចក្តីត្រូវការស្បៀងអាហារ មិនតែប៉ុណ្ណោះបានបង្កើតសហគមន៍នេសាទ សម្រាប់ការជួយទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ តែផ្ទុយទៅវិញបែរ សហគមន៍នេសាទព្រែកកំពង់ចាម ដើរកាប់បំផ្លាញឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារ ហើយសហគមន៍នេសាទ បានបង្កើតបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដោយ ខ្លួនឯងផងដែរ។
តាមសេចក្តីរាយការណ៍ពីប្រជានេសាទបានឲ្យដឹងថា បទល្មើសនេសាទដែលបានដាក់កាត់បឹង កាត់ព្រែក ប្រជាពលរដ្ឋក្រីក្រ ដែលរកមុខរបរជាលក្ខណៈគ្រួសារសមត្ថកិច្ចជលផល ដែលមានលោក ជិន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ ដឹកនាំកម្លាំងសហគមន៍កាប់ដុតបំផ្លាញ ចំណកបទល្មើសនេសាទរបស់ សហគមន៍ ដែលមានឈ្មោះលោក សំរិទ្ធ ជាប្រធាន និងលោក មោ ជាសាច់ឈាមបងថ្លៃប្អូនថ្លៃលោក ភិន សុធា នាយរងសង្កាត់រដ្ឋបាលជលផលបារាយណ៍ ដាក់បទល្មើសនេសាទបែរជាគ្មានការបង្រ្កាបទៅវិញ។
នៅក្នុងខេត្តកំពង់ធំ នាពេលបច្ចុប្បន្ន កំណើននៃបទល្មើសនេសាទ កំពុងតែកើនឡើងពេញបន្ទុកគ្រប់ទិសទី ដោយមិនមានការខ្លាចញញើតច្បាប់សូម្បីតែបន្តិច ដោយសារតែមានការឃុបឃិតជាប្រព័ន្ឋ បើកភ្លើងខៀវ លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ ហើយបានអនុវត្តយកបណ្តាញសង្គមហ្វេសប៊ុក ជាឧបករណ៍ឆ្ពិនភ្នែកថ្នាក់លើ តាមរបាយការណ៍របស់មន្រ្តីថ្នាក់ក្រោម ហើយមិនដែលឃើញលោកនាយខណ្ឌចេញមុខចុះធ្វើសកម្មភាពបង្រ្កាបបទល្មើសដោយផ្ទាល់នោះទេ មិនខុសអីដែលពាក្យគេនិយាយថានាយខណ្ដចងមុងនោះទេ។
បទល្មើសនេសាទដែលគេបានប្រទះឃើញពេញផ្ទៃទឹក ក្នុងដែលគ្រប់គ្រងរបស់លោក គូ ប៊ុនតឹង នាយផ្នែករដ្ឋបាលជលផលសំបូរ និងជាតួនាទីទទួលខុសត្រូវរបស់លោក ជិន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ ត្រូវបានប្រទះឃើញដាក់កាត់ស្ទឹង ចំនុចអន្លុងកី ចំនុចខាងលិចស្ទឹងកំបុត បទល្មើសពេញត្រៀនត្រា ពុំមានការបង្រ្កាបនោះឡើយ តែបើយោងតាមការបង្ហោះបណ្តាញសង្គមហ្វេសប៊ុករបស់ខណ្ឌរដ្ឋបាល ជលផលកំពង់ធំ សុទ្ធតែគ្មានបទល្មើសនេសាទ។
ក្រោយពីអ្នកសារព័ត៌មានបានព្យាយាមទំនាក់ទំនងទៅលោក ប៉ែន វណ្ណរិទ្ធ នៅព្រឹកថ្ងៃទី ៤ខែកញ្ញា ឆ្នាំ២០១៦ ប្រាប់ចំនុចទីតាំងបទល្មើស លោកបានប្រាប់ភ្លាមៗថា និងបញ្ជាឲ្យកម្លាំងចុះបង្រ្កាឥលូវនេះ ហើយការអះអាងរបស់ឈ្មួញដែលបាន តាំងខ្លួនជាសហគមន៍ថាមានច្បាប់លោកបានបដិសេធភ្លាមៗថា កុំនិយាយច្បាប់ជាមួយខ្ញុំក្នុងរដូវបិទនេសាទ គ្មាននណាចេញច្បាប់ឲ្យនោះទេ ក្នុងនោះដែរក៏ត្រូវបានអ្នកឃ្លាំមើលសកម្មភាពបង្រ្កាបរបស់សមត្ថកិច្ចជំនាញ របស់ខណ្ឌរដ្ឋបាលជលផល តែពុំត្រូវបានមន្រ្តីថ្នាក់ក្រោមចាត់ការបង្រ្កាបបទល្មើសនេសាទ តាមការបញ្ជារបស់លោកនាយខណ្ឌទាល់តែសោះ៕
មតិយោបល់