ព័ត៌មានជាតិ

ជ្រូក​ក្រហម​៨០​ក្បាល​លោត​ឆត័​តាម​ច្រក​របៀងរាល់​ថ្ងៃ​មន្ត្រី​ជំនាញ​អះអាងថា បាន​បង់ពន្ធ​រួច​អស់ហើយ​

​ក្រុង​ប៉ោយប៉ែត​៖ជ្រូក​ចំនួន​៨០​ក្បាល លោតឆ័ត្រ​ចេញ​មក​តាម​ច្រករបៀង ត្រូវ​គេ​ដឹក​ជញ្ជូន​យកមក​លក់​បែប​អា​ណា​ធិបតេយ្យ​ក្នុង​ខេត្ត​បន្ទាយមានជ័យ គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ហើយ​តៃកុង​ឡាន​​ដឹក​ជ្រូក​ខាងលើ​នោះ ដើរ​បង់លុយ​អោយ​កុងត្រូលជជុះ​តាម​ផ្លូវជាតិ​លេខ​៥ ពី​ប៉ោយប៉ែត ទៅ​​ខេត្ត​បន្ទាយមានជ័យ យ៉ាង​រំភើយ​បំផុត​។​
​សូមបញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤​នេះ នៅ​ចំណុច​កុងត្រូលជជុះ​ជញ្ជីង​ថ្លឹង​​កូនដំរី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​លិច​មក​កើត​គេ​បាន​សង្កេត​ឃើញ​រថយន្ត​កូរ៉េ​ចំណុះ​៥​តោន​បាន​ដឹក​ជ្រូក​ចំនួន​៨០​ក្បាល ហើយ​បាន​ឈប់​បង់លុយ​ជូន​ម្ចាស់​កុងត្រូលជជុះ របស់​មន្ត្រី​​ជញ្ជីង​នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដែល​ម្ចាស់​រថយន្ត​ខាងលើ​នោះ បាន​លួច​​ប្រាប់​អ្នកកាសែត​ថា គេ​បង់​លុយ​ជា​រៀងរាល់​លើក​ជូន​ទៅ​ម្ចាស់​កុងត្រូលជជុះ​គ្រប់​ទីកន្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ប៉ោយប៉ែ​ត​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​រៀងរាល់ថ្ងៃ ដើម្បី​​ងាយស្រួល​កុំអោយ​មាន​ការចាប់​ស្ទាក់​ពីមុខ​ពីក្រោយ​ពី​មន្ត្រី​ណា​មួយ​នោះ​។​
Pig
​គួ​រំលឹក​ដែលថា បទល្មើស​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ កំពុង​មាន​ការកើនឡើង​យ៉ាងគំហុក​ដូចជា​​ការ​លួច​នាំ​ចូល​ឈើ​គ្រញូង ជ្រូក​ក្រហម មាន់​ងាប់ មាន់រ​ស់ និង​គ្រឿង​បរិភោគ​ផ្សេងៗ​មួយ​​ចំនួន​ធំ​ទៀត ក្រៅពីនោះ ក៏​មាន​ការអោយ​ពលករ​ចេញ​ដូច​ទឹកបាក់​ទំនប់​ផងដែរ ទង្វើរ​បែប​នេះ​​ប្រជាពលរដ្ឋ​ជាច្រើន កំពុង​សង្ស័យថា ទំនង​ជា​ថ្នាក់លើ ថ្នាក់​ខេត្ត ត្រូវរ៉ូវ​គ្នា​ជាមួយ​និង​មន្ត្រី​​ប៉ូលិស មន្ត្រី​ប៉េអឹម មន្ត្រី​ទា​ហ៊ាន នៅតាម​ព្រំដែន​កម្ពុជា​ថៃ​ទេ​ដឹង ទើប​បទល្មើស​ដឹកជញ្ជូន​​កើតមាន​ជា​ហូរហែរ​ទាំងយប់​ទាំង​ថ្ងៃ​ចេញពី​ប្រទេស​ថៃ​យ៉ាង​ដូច្នោះ ។​

​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​បាន​លើកឡើង​ថា មាន​ច្រករបៀង​មួយ​កន្លែង​ដែល​មាន​​ឈ្មោះ​បឹង​សា​គូរ គ្រប់គ្រង​ដោយ​មន្ត្រី​ប៉ូលិស​អង្គភាព​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​អនុ​​ញ្ញាតិ​អោយ​ទំនិញ​គេច​ពន្ធ​ជាច្រើន រួម​ទាំង​បទល្មើស​សេដ្ឋកិច្ច​មួយចំនួន​ទៀត ត្រូវបាន​គេ​នាំ​ចេញ​និង​ចូល ដូច​ទឹកបាក់​ទំនប់​ហើយ​ក្នុង​មួយ​ថ្ងៃៗ ចំណូល​នៅ​ចំណុច​ច្រក​នេះ​មាន​ការ​កើន​​ឡើង​ខ្ពស់​ជាង​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​ទៅ​ទៀត ព្រោះថា មិន​មាន​គយ មិន​មាន​មន្ត្រី​កាំ​​កុងត្រូល និង​មន្ត្រី​ជំនាញ​ឈរ​ចាំ​បង់ពន្ធ​នោះឡើយ គឺមាន​តែ​ប៉ូលិស​ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​​ប៉ុណ្ណោះ ដែល​រក​ចំណូល​បាន​យ៉ាង​ស្រួល​ដូច​បក​ចេក​អ៊ឹចឹង ដោយឡែក​ម្ចាស់​រថយន្ត​ដែល​ដឹក​​ជ្រូក​ក្រហម​ចេញ​ពី​ថៃ​នោះ បាន​ប្រាប់​អ្នកា​សែត​ថា ជ្រូក​មាន​ចំនួន​៨០​ក្បាល​បាន​ដឹក​ចេញពី​តំ​​បន់​ច្រក​បឹង​សាគូរ​មែន តែ​គាត់​បាន​បង់ពន្ធ​ផ្លូវ​ជា​ច្រើន​កន្លែង ដើម្បី​ងាយស្រួល​កុំអោយ​គេ​ចាប់​​ស្ទាក់​បង្ក​អោយ​មាន​ការ​កកស្ទះ​ដំណើរ​រកស៊ី​របស់​ពួកគាត់ តៃកុង​ឡាន​ដ៏​ដែល​ក៏​បាន​បន្ត​ទៀត​​ថា ការដឹក​ជ្រូក​ចេញ​ពី​ព្រំដែន​កម្ពុជា​ថៃ​នោះ គឺ​ពុំ​មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​នោះ​ទេ​។​

​លោក ចាប សុ​ផា​រឹទ្ធ ប្រធានការិយាល័យ ប្រឆាំង​ង​បទល្មើស​សេដ្ឋកិច្ច​របស់​ស្នងកា​នគ​បាល​​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ជ្រូក​ទាំងនោះ​ពិត​មាន​ចំនួន​៨០​ក្បាល​​មែន​តែ​គេ​បាន​បង់ពន្ធ​គ្រប់​ទៅ​កន្លែង​អស់​ហើយ ដូច​ឆ្នេះ​ខាង​លោក​ពិតជា​មាន​ការលំបាក​ទប់​​ស្កាត់​មែន គឺ​យើង​បាន​ត្រឹម​តែ​ដឹង​ព័ត៏មាន​ជាក់លាក់​តែ​ប៉ុណ្ណោះ​មិន​អាច​ធ្វើ​អ្វី​គេ​បាន​នោះ​ទេ​៕

មតិយោបល់