ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរសង្កាត់ចោមចៅទី៣ និងប្រជាការពារ បានចុះប្រមូលសម្រាមដែលនៅក្នុងប្រឡាយ អមតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានៅភ្នំពេញ។
ដោយសារតែបន្ទាប់ពីមេឃធ្លាក់ភ្លៀងរួចមក ធ្វើឲ្យសម្រាមហូរចូលទៅក្នុងប្រឡាយ ជាហេតុនាំឲ្យមានការកកស្ទះនៅចរន្តទឹកហូរ និងបញ្ហាស្ទះប្រព័ន្ធលូជាដើម។
ក្នុងឱកាសនេះផងដែរអាជ្ញាធរសង្កាត់ចោមចៅទី៣ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនោះ ឬបងប្អូនអ្នកធ្វើដំណើរឆ្លងកាត់សូមេត្តា កុំបោះសម្រាមចូលក្នុងប្រឡាយ មេត្តវិចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រមូល៕
មតិយោបល់