កោះកុងៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨និង០០នាទីព្រឹក មានករណីយុវជនម្នាក់ បាត់ពីផ្ទះរយៈពេល១ថ្ងៃ ឪពុកម្តាយដើររក ស្រាប់តែប្រទះឃើញសាកសព ចងកសម្លាប់ខ្លួននៅក្នុងព្រៃ ស្ថិតក្នុងភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល។
សពរងគ្រោះឈ្មោះ ប៊ូង ធន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ករណីខាងលើនេះ បើតាមការឲ្យដឹងពីឪពុកម្តាយ ជនរងគ្រោះបានចាកចេញពីផ្ទះកាលពីវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ រហូតមកដល់វេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រុមគ្រួសារបានដើររកក៏ ប្រទះឃើញសាកសពដេកស្លាប់ នៅក្រោមដើមជ្រៃ រួចរាយការណ៍ជូនសមត្ថកិច្ច ។
តាមការពិនិត្យរបស់គ្រូពេទ្យ និងផ្នែកជំនាញឃើញថា សាកសពមានខ្សែសរសៃខៀវរុំនឹងក ប្រវែង១ ម៉ែត្រ មានស្នាមជាំខ្មៅ ព័ទ្ធជុំវិញក គឺពិតជាស្លាប់ដោយចងកពិតប្រាកដមែន ។ ចំពោះសាកសព សមត្ថកិច្ចផ្នែកជំនាញ បានធ្វើលិខិតប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់