ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តបែនដឹកដី កិនក្មេងស្រីម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

ព្រៃវែង: ក្មេងស្រីម្នាក់ រត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបែនដឹកដី បើកបុកស្លាប់ភ្លាមៗ ខណ:តាកុងដាក់មេប្រូចបាត់ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៤ និង ២៥ នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវគ្រោះក្រហម ស្ថិតក្នុងភូមិល្អក់ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

រថយន្ដបង្កម៉ាកហ៊ីយ៉ាន់នដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5684 បើកក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ បានបុក និងកិនជនរងគ្រោះឈ្មោះ លី យ៉ុងអ៊ា ជាក្មេងស្រីអាយុ ៥ឆ្នាំ រស់នៅភូមិកើតហេតុ។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ក្រោយកើតហេតុរថយន្ដបង្ក បានបើកគេចចេញបានចម្ងាយប្រហែល ១គីឡូវម៉ែត្រ ទើបឈប់រថយន្ត ហើយតាកុងក៏បានដាក់មេប្រូចបាត់តែម្ដង។

ប្រភពដដែល បានបន្ថែមថា សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង ដោយវត្ថុតាងរថយន្ត យកមករក្សាទុកនៅប៉ុស្តិ៍ស្មោងជើង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯសាកត្រូវបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

មតិយោបល់