ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីបង្កហិង្សាមានទាំងកាំបិតប៉័ងតោ ទៀត

ភ្នំពេញ: យោងតាមផេក នគរបាលជាតិ បាលឲ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១០និង៣០នាទីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤០ ផ្លូវលេខ២៤៧ ក្រុមទី២៧ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទំនាស់គ្នាទៅវិញទៅមកដោយភាគីម្ខាងម្នាក់ឯងបានយកកាំបិតបុ័ងតោកាប់ទៅលើភាគីម្ខាងមានគ្នា០២នាក់បណ្ដាលឲ្យរងរបួសខ្នងឆ្វេង,ខ្នងខាងស្ដាំ,ស្មាខាងឆ្វេងរបួសធ្ងន់ចំណែកភាគីម្ខាងទៀតបានយកដុំថ្មវាយទៅលើក្បាលភាគីម្ខាងម្នាក់ឯងបណ្ដាលឲ្យរងរបួសបែកក្បាលផ្នែកខាងលើខាងឆ្វេង)។

ជនសង្ស័យភាគីទី១-ឈ្មោះ កែន ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមក្រុមហ៊ុន កង់ហ្គូរូ ស្នាក់នៅបណ្ដោះអាសន្ននៅក្នុងក្រុមហ៊ុនកង់ហ្គូរូដែលមានទីតាំងផ្ទះលេខ២០៩BE ផ្លូវលេខ២៤៥ ភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រងរបួសក្បាលផ្នែកខាងលើខាងឆ្វេងនិងជើងខាងឆ្វេង។

ជនសង្ស័យភាគីទី២ឈ្មោះមាស ណាត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី(PassApp)ស្នាក់នៅផ្ទះលេខ២៣៥ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (រងរបួសធ្ងន់ខ្នង០៣កន្លែងរបួសរយាស់ប្រហែល១២សង់ទីម៉ែត្រ)និងឈ្មោះសំវណ្ណ:ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរជាងធ្វើដែកស្នាក់នៅផ្ទះលេខ២៣៥ផ្លូវលេខ២៧៣សង្កាត់ទួលសង្កែរខណ្ឌឫស្សីកែវរាជធានីភ្នំពេញ(រងរបួសលើស្មាខាងស្ដាំនិងស្មាខាងឆ្វេងរយាស់ប្រហែល១២សង់ទីម៉ែត្រ,កំភួនដៃស្ដាំនិងម្រាមដៃស្ដាំ)។

វត្ថុតាងចាប់យកមាន៖កាំបិតបុ័ងតោដងឈើចំនួន០១(ចាប់យកពីឈ្មោះកែនប៊ុនធឿន),ដុំថ្មចំនួន០២ដុំ(ចាប់យកពីឈ្មោះសំវណ្ណ:),ឧបករណ៍សំរាប់ដូយកង់បី(ចាប់យកពីឈ្មោះមាសណាត)។ការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំង០៣នាក់នេះជាលទ្ធផលអវិជ្ជមាន(គ្មានផ្ទុកសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់