ព័ត៌មានជាតិ

ពលរដ្ឋប្រទះឃើញសាកសពទារកម្នាក់ ត្រូវគេយកមកប្លុងចោល នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤និង០០នាទី មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពទារកមួយ ទើបនឹងកើតហើយស្លាប់ ត្រូវគេយកមកប្លុងចោលនៅជិតកំពង់ថ្មី ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ករណីខាងលើនេះ ផ្នែកជំនាញបានពិនិត្យធ្វើកោល្យវិច្ច័យ គឺកើតមកស្លាប់ ពុំមានស្លាកស្នាមដាច់,របួស ពាក់ព័ន្ធអំពើឃាតកម្មអ្វីឡើយ ។ សពទារកនោះ ត្រូវអាជ្ញាធរ យកទៅកប់នៅវត្តក្បែនោះ កន្លែងកើតហេតុ៕

មតិយោបល់